ក្រសួងការបរទេសប្រកាសព័ត៌មានពីការប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ២០២២ ជូនកម្ពុជា តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងពិធីបិទជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់ញញួរប្រធានអាស៊ានជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានជូនពរជ័យដល់ព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងការកាច់ចង្កូតកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ឆ្នាំ២០២២៕