ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដចំនួន៣នាក់ទៀត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លង កូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៣នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន២៨នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៦,២៥៧នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,១៤៤នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់៕