ខណៈនេះអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៥១៣លាន៩៦ម៉ឺននាក់ ក្នុងនោះស្លាប់៦លាន២៦ម៉ឺននាក់ និងជាសះស្បើយ៤៦៨លាន៥៩ម៉ឺននាក់

បរទេស ៖ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥១៣,៩៦៦,០០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,២៦៣,២៤៤នាក់ និងជាសះស្បើយឡើងវិញ ៤៦៨,៥៩២,២៤៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៣,១៧០,៤០៧នាក់ ស្លាប់ចំនួន ១,០២១,០៨៩នាក់ និងជាសះស្បើយចំនួន ៨០,៧៥៧,៤២៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០៨៥,១៦៦នាក់ ស្លាប់ចំនួន ៥២៣,៨៦៩នាក់ និងជាសះស្បើយ ៤២,៥៣៨,៩៧៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៤៦០,៩៩៧នាក់ ស្លាប់ ៦៦៣,៦៥៧នាក់ និងជាសះស្បើយ ២៩,៥៥៤,៣០៨នាក់ ៕