សមាជិកអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តរតនគិរី ៖ អតីតសមាជិកគណបក្សសង្រ្គោះជាតិ (CNRP) និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សរុបចំនួន១៣៥នាក់ ស្រី៦៣នាក់ នៅស្រុកចំនួន២ ក្នុងខេត្តរតនគិរី សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះស្រុកលំផាត់ មាន២ឃុំ គឺឃុំល្បាំង១ និងឃុំល្បាំង២ មានសមាជិក និងសកម្មជន គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១១៩នាក់ ស្រី៦២នាក់។ ស្រុកអូរយ៉ាដាវ នៅឃុំប៉ាតេមានសមាជិក និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (បច្ចុប្បន្នគណបក្សភ្លេីងទៀន) ចំនួន០៣នាក់ ស្រី០១នាក់ និងសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ១៣នាក់  ស្រី០នាក់ សរុប១៦នាក់ ស្រី០១នាក់។

បើតាមពាក្យស្នើសុំរបស់លោក សេវ ផូន និង រស់ រ៉ន សមាជិក គណបក្សភ្លើងទៀនឃុំប៉ាតេ ក៏ដូចជាសមាជិកទាំង១៣៥នាក់បានបញ្ជាក់ ថា មូលហេតុដែលពួកគាត់សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺអស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន។ ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ដោយឡែកខេត្តរតនគិរី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏មានអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ហើយពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ឆ្នើម៕