លោកខាងលិចកំពុងដាក់​សម្ពាធ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិកជុំវិញ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​

មូ​ស្គូ​ ៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ប្រទេស​អង់​ហ្គោ​ឡា លោក Vladimir Tararov បាន​និយាយថា លោកខាងលិចកំពុង​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំងៗ លើ​បណ្ដា​រដ្ឋ​នៅ​ទ្វីបអាហ្វ្រិក ដើម្បី​ឲ្យ​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ី ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន Sputnik ។​

លោក Tararov បាន​លើកឡើងថា ខ្ញុំ​ដឹងថា​ប្រទេស​អង់​ហ្គោ​ឡា កំពុងស្ថិត​ក្រោម​សម្ពាធ​ខ្លាំង​ពី​បណ្តា​ប្រទេស​លោកខាងលិច រឿង​ថ្កោលទោស​លើ​រុស្ស៊ី​។ ប៉ុន្តែ​អង់​ហ្គោ​ឡា បានបង្ហាញ​ទង្វើ​ល្អ​របស់​ពួកគេ​ពី​ការរួមចំណែក​ដល់​ការបង្កើត​សន្តិភាព​លើ​បញ្ហា​ទាំងនេះ​។​

លោកបន្តថា បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ស្ទើរតែ​មិនអាច​ទប់ទល់​នឹង​ការ​គំ​រា​កំហែង​ដែល​លោកខាងលិច កំពុង​ធ្វើ​នេះ​បានឡើយ ៕