ស្លូ​វ៉ា​គី អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​របស់ EU លើ​ការនាំចេញ​ប្រេង​រុស្ស៊ី​

ប្រេ​ទី​ស្លា​វ៉ា ​៖ ក្រសួង​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្លូ​វ៉ា​គី បាន​អំពាវនាវ​ឲ្យ​មានការ​បន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប លើ​ប្រេង​រុស្ស៊ី ដែលជា​ផ្នែក​នៃ​ការ​ប្រឆាំងនឹង​ទីក្រុង​មូ​ស្គូ ក្រោយ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​។​

ក្រសួង​ដដែលបាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការបន្ធូរបន្ថយ​ចំពោះ​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី នោះទេ ខ្លួន​នឹង​ព្យាយាម​ស្វែងរក​ការស្នើសុំ​ឲ្យ​មានការ​លើកលែង​ពី​បណ្ដា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​៕