Biden ជំរុញ​សភា​ឲ្យ​អនុម័ត ឲ្យ​បាន​ឆាប់រហ័ស​នូវ​ការផ្ដល់​មូលនិធិ​គាំទ្រ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​

វ៉ាស៊ីនតោន ​៖ ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​អំពាវនាវ​ឱ្យ​សភា​អាមេរិក​អនុម័ត​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ចំពោះ​ការផ្តល់​មូលនិធិ​ជា​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន ដែល​សេត​វិមាន​បានស្នើ​សុំ​។​

កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក Biden ក៏បាន​ស្នើសុំ​សមាជិកសភា សម្រាប់​ការចំណាយ​បន្ថែមចំនួន ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន ដែលជា​ចំនួន​ដ៏​ច្រើន​ដែល​លោក និយាយថា នឹង​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​នប​ន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

លោក Biden បាន​សរសេរ​នៅលើ Twitter កាលពី​ថ្ងៃ​អង្គា​រថា ខ្ញុំ បាន​ជំរុញ​ឱ្យ​សភា​អនុម័ត​ការផ្តល់​មូលនិធិ​នេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ការពារ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​កំពុង​បន្ត​៕