ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៤លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៨ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៥៩,៣៥៨នាក់ (ស្លាប់ ៤៣,០៤៤នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៧,៣១៥នាក់ (ស្លាប់ ១៥៦,៣០៥នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៥១,៧៨១នាក់ (ស្លាប់ ៣៥,៥៦៤នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,២៩០,៨២៤នាក់ (ស្លាប់ ២៨,៨៦៣នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៦,២១៦នាក់ (ស្លាប់ ៦០,៤១២នាក់), សិង្ហបុរី ឆ្លងចំនួន ១,២០២,៥៤៦នាក់ (ស្លាប់ ១,៣៣៨នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៩២៤នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៧,៨៧៥នាក់ (ស្លាប់ ៧៤៦នាក់), ព្រុយណេ ឆ្លងចំនួន ១៤១,៩១១នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៥៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕