
ការជម្លៀសជនស៊ីវិលក្នុងក្រុង Mariupol ចាប់ផ្តើមឡើងវិញ ក្រោយខកខានដោយសារការបាញ់ផ្លោងរបស់រុស្ស៊ី
ថ្ងៃចេញផ្សាយៈ May 4, 2022
គៀវ ៖ អភិបាលក្រុង Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា ក្បួនរថយន្តក្រុង បានបន្តចាកចេញពីទីក្រុងកំពុងផែ Mariupol នៅថ្ងៃពុធនេះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន ALJAZEERA ។
លោក Kyrylenko បាននិយាយថា រថយន្តក្រុង ចាប់ផ្ដើមធ្វដំណើរចាកចេញពីក្រុង Mariupol ទៅកាន់ទីក្រុង Zaporizhzhia ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
លោក មិនបានបញ្ជាក់ច្បាស់ថា តើជនស៊ីវិលចំនួនប៉ុន្មាននាក់បន្ថែមទៀតត្រូវបានជម្លៀសចេញពីរោងចក្រដែក Azovstal ដែលជាតំបន់កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី ៕