ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញបញ្ចុះបឋមសីលាសាងសង់កំពង់ទឹកជ្រៅកម្រិតអន្តរជាតិនៅខេត្តកំពត

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសីលាសាងសង់កំពង់ទឹកជ្រៅកម្រិតអន្តរជាតិ។

កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បោះទុនវិនិយោគទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក៕ ដោយ ៖ ទ្រី ហៀន