រុស្ស៊ីហាមឃាត់មន្ត្រីកំពូលៗរបស់ជប៉ុនចូលប្រទេសខ្លួន

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសក្នុងថ្ងៃពុធថា ពលរដ្ឋជប៉ុនចំនួន ៦៣នាក់ រួមទាំងមន្ត្រីកំពូលៗដូចជានាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលក្នុងប្រទេសរុស្ស៊ីនោះទេ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលរបស់លោក គីស៊ីដា បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក ដោយអនុញ្ញាតឱ្យមានវោហាសាស្ត្រដែលមិនអាចទទួលយកបានប្រឆាំងនឹងសហព័ន្ធរុស្ស៊ី រួមទាំងការបង្កាច់បង្ខូច និងការគំរាមកំហែងដោយផ្ទាល់។

គួរបញ្ជាក់ថា ប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki និងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi ក៏ត្រូវបានដាក់ទៅក្នុងបញ្ជីខ្មៅក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាដទៃទៀតផងដែរ៕