
អ៊ុយក្រែនស្នើឱ្យមានបទឈប់បាញ់រយៈពេលយូរ ដើម្បីជម្លៀសជនស៊ីវិលចេញពីរោងចក្រ Azovstal
ថ្ងៃចេញផ្សាយៈ May 5, 2022
គៀវ ៖ លោកប្រធានាធិបតី Zelenskyy បាននិយាយថា យើងត្រូវបន្តភាពស្ងៀមស្ងាត់ ដើម្បីជួយសង្គ្រោះអ្នកផ្សេងទៀតដែល កំពុងជាប់គាំងនៅក្នុងរោងចក្រដែក Azovstal ។
លោក បាននិយាយ នៅក្នុងសុន្ទរកថាជាវីដេអូឃ្លីបថា យើងកំពុងចរចា ហើយសង្ឃឹមថានឹងបន្តជួយសង្គ្រោះប្រជាជនចេញពីរោងចក្រ Azovstal ក្នុងក្រុង Mariupol ដោយបន្ថែមថា នៅមានជនស៊ីវិល ស្ត្រី និងកុមារ ច្រើនទៀត។
ទន្ទឹមនោះ មន្ត្រីអ៊ុយក្រែន បានបញ្ជាក់ថា ជនស៊ីវិលប្រហែល ២០០ នាក់ រួមទាំងយុទ្ធជនអ៊ុយក្រែន កំពុងបន្តជាប់គាំងនៅក្នុងបណ្តាញលេណដ្ឋានក្រោមដីនៃរោងចក្រដែកនោះ៕