ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣១.៤លាននាក់ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៩ម៉ឺននាក់ដែរ។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ១០,៦៦២,៤៤៦នាក់ (ស្លាប់ ៤៣,០៤៧នាក់) បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងចំនួន ៦,០៤៧,៤៩១នាក់ (ស្លាប់ ១៥៦,៣២១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ៤,៤៥២,៨៣៥នាក់ (ស្លាប់ ៣៥,៥៦៧នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ៤,៣០០,៦១៤នាក់ (ស្លាប់ ២៨,៩១៧នាក់), ហ្វីលីពីន ឆ្លងចំនួន ៣,៦៨៦,៣៧៥នាក់ (ស្លាប់ ៦០,៤៣៩ នាក់), សិង្ហបុរី ឆ្លងចំនួន ១,២០៤,១៨៤នាក់ (ស្លាប់ ១,៣៤០នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៩៥១នាក់ (ស្លាប់ ១៩,៤៣៤នាក់), ទ្បាវ ឆ្លងចំនួន ២០៨,១១១នាក់ (ស្លាប់ ៧៤៥នាក់), ព្រុយណេ ឆ្លងចំនួន ១៤២,១៦៦នាក់ (ស្លាប់ ២១៨នាក់) និងកម្ពុជា ឆ្លងចំនួន ១៣៦,២៥៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕