វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤,៣០៥ករណី និងស្លាប់២នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៤,៣០៥ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ២នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៦០៨៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ៤៣៩ករណី និងខេត្ត Vĩnh Phúc ២៧៣ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១០,៦៦៦,៧៥១ នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣១៤,៤២០នាក់ និងស្លាប់សរុបចំនួន ៤៣,០៤៩នាក់៕