សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤,៧៣៣ករណី និងស្លាប់៤នាក់ទៀត

សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៧៣៣ករណីបន្ថែមទៀត និងចំនួន៤នាក់ស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

ក្រោយបូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,២០៨,៩១៧ករណី ក្នុងនោះស្លាប់ ១,៣៤៤នាក់៕