កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែឧសភា

ភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៦៣,៨៣៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣០០,៦៨៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៥,១៣០នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦០,៤៧៨នាក់
៤៖ អាយុ៥ឆ្នាំ ៣៩៤,៣០៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៧៣,២៣៧នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៨,៧០៦,៨៦៧នាក់ និងដូសទី៤ ចំនួន ១,៨៤២,៥៦០នាក់៕