
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧.៧០៥នាក់ និងស្លាប់៦២នាក់ទៀត
ថ្ងៃចេញផ្សាយៈ May 6, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧.៧០៥ករណីបន្ថែមទៀតនិងស្លាប់៦២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៧.៦៩៥ករណី ជាករណីឆ្លងក្នុងសហគមន៍ និង១០ករណីទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ១១,២៥២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៣០៨,៣១៩ករណី ក្នុងនោះមាបនអ្នកស្លាប់ ២៨,៩៧៦នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.១៨១.៦៧១នាក់៕