ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៦លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៩ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៦, ២៦២,៩១៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៩៦,៣៣៧នាក់ និងជាសះស្បើយឡើងវិញ ២២៣,១៤៩,១៥៦នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៦,៦៨៥,១៤៥នាក់ ស្លាប់ចំនួន ៧៦៣,៧៨៤នាក់ និងជាសះស្បើយចំនួន ៣៦,៥៦៥,៩៤៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ២៤៥,៥៣០ នាក់ ស្លាប់ចំនួន ៤៥៧,២២១នាក់ និងជាសះស្បើយ ៣៣,៦១៩, ៩៤២នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៧៨១,៤៣៦នាក់ ស្លាប់ ៦០៧,១២៥នាក់ និងជាសះស្បើយ ២០,៩៧៩,៣២៤នាក់៕