
សហរដ្ឋអាមេរិកមានមនុស្ស ៧៨,៤៦០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,២០៨នាក់ស្លាប់ក្នុង១ថ្ងៃ
ថ្ងៃចេញផ្សាយៈ ខែតុលា 29, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៨,៤៦០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២០៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៦៨៥,១៤៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៣,៧៨៤នាក់ និងជាសះស្បើយឡើងសរុប ៣៦.៥៦លាននាក់៕