
កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បាន៩៩,៩៦% ធៀបប្រជាជនគោលដៅ១០លាននាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 30, 2021
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល៕