
សហរដ្ឋអាមេរិកមានមនុស្ស៨០,៤៦៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៥៥៦នាក់ស្លាប់
ថ្ងៃចេញផ្សាយៈ ខែតុលា 30, 2021
វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨០,៤៦៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៥៥៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៦,៧៧១,៩៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៦៥,៧២២នាក់ និងជាសះស្បើយឡើងសរុប ៣៦.៦៤លាននាក់៕