
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៦នាក់, ជាសះស្បើយ២៣៤នាក់, ស្លាប់៨នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 30, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០៦នាក់, អ្នកជំងឺចំនួន២៣៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៨នាក់ (ក្នុងនោះ៥នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៨, ៤២៧ ជាសះស្បើយសរុបចំនួន១១៤, ៥៣៤ និងស្លាប់សរុបចំនួន ២, ៧៨១៕