វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៩៤៩ករណីទៀត និងស្លាប់៩៣នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន២,៩៤៩ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៩៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន១,០១៨នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៤៦,២៣០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៨៦,០៩៥នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២០,៧៦០នាក់៕