សម្តេច ហ៊ុន សែន អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនសរុបជិត ១៤លាននាក់ ស្មើនឹងជិត ៨៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់។ ក្នុងនោះអ្នកចាក់គ្រប់ចំនួនពីរដូស បានជាង ១៣លាននាក់ ហើយអ្នកចាក់ដូសទី៣ បានជិត ២លាននាក់៕