សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,១៦៣ករណីបន្ថែមទៀត និងស្លាប់១៣នាក់ក្នុងរបាយការណ៍ថ្ងៃអាទិត្យ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,១៦៣ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួណ១៣នាក់ទៀតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃអាទិត្យ គឺមានការកើនឡើងបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដែលមានចំនួនឆ្លងថ្មីចំនួន ៣,១១២ករណី។

សូមជម្រាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។ គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ សរុបចំនួន១៩៨,៣៧៤ករណី និងស្លាប់សរុបកើនដល់ ៤០៧នាក់ចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕