
បំបែកកំណត់ត្រាថ្មី រុស្ស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ ៤០,៩៩៣ករណីទៀត និងស្លាប់១,១៥៨នាក់
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 1, 2021
ម៉ូស្គូ ៖ នៅថ្ងៃអាទិត្យនេះរុស្ស៊ីបន្តរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៤០,៩៩៣នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ៨,៥១៣,៧៩០ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្នុងថ្ងៃជាមួយគ្នានេះ រុស្ស៊ីក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១,១៥៨នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២៣៨,៥៣៨នាក់។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ២៧,១១៥នាក់ នៃចំនួនសរុប ៧,៣៥៨,៥៣៩ នាក់៕