ឡាវបន្តវិធានការបិទខ្ទប់១៥ថ្ងៃបន្ថែមទៀត ខណៈករណីឆ្លងកូវីដ-១៩ កើនឡើង

វៀងច័ន្ទ ៖ រដ្ឋាភិបាលនៃប្រទេសឡាវបានសម្រេចចិត្តអូសបន្លាយការអនុវត្តវិធានការបិទខ្ទប់ប្រឆាំង COVID-19 រយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈករណីឆ្លងនៅតែ បន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមសុខាភិបាលឡាវ ការបន្តអនុវត្តវិធានការបិទខ្ទប់គឺជាពិតជាមានសារៈសំខាន់បំផុត ដោយសារតែ COVID-19 នៅតែបន្តឆ្លងរាល ដាលនៅទូទាំងប្រទេស និងបន្ទាប់ពីបានរកឃើញករណីឆ្លងក្នុងសហគមន៍រាប់រយករណីកាលពីប៉ុន្មានថ្ងៃមុននេះ។

នៅថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ៦៧៩ករណី និងនាំចូល៦ករណី។ បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤០,២៧១នាក់ ក្នុងនោះស្លាប់ ៦៥នាក់ និងជាសះស្បើយឡើងវិញ ៦,៥៥៨នាក់៕