ថៃបន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​ចំនួន ៨.១៦៥ករណីថែមទៀត និង​ស្លា​​ប់៥៥នាក់ ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ​បានប្រកាស​បន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៨.១៦៥ករណី និង​មាន​អ្នកស្លាប់​ចំនួន៥៥នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៩.៥៧៤ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថ ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៨៩១.៣២៦ នាក់​ដែល​ក្នុងនោះ ១.៧៧៤.២៧៦ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៩.១៦៦ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ១៩.២៦០ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕