សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកប្រទេស លើគ្រប់វិស័យឡើងវិញ ពីថ្ងៃ១ វិច្ឆិកានេះ

ភ្នំពេញ ៖ ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសបើកប្រទេស លើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី៕