សាលារៀន​គ្រប់​កម្រិតទាំងរដ្ឋ និងឯកជន​ទូទាំង​ខេត្តបន្ទាយមានជ័យបើក​​ដំណើរការ​ឡើងវិញ​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ វិច្ឆិកា ឆ្នាំ ២០២១​នេះ ​សាលារៀន​គ្រប់​កម្រិត​ទាំងអស់​ទូទាំង​ខេ​ត​បន្ទាយមានជ័យ​បើក​ឲ្យ​ដំណើរ​ការបង្រៀន​សិស្ស​ឡើងវិញ​តាមការ​គ្រោងទុក ក្នុងនោះ​មាន​សាលា​សាធារណៈ និង​ឯកជន​មាន​ចំនួន ៥១២ លើ​៥១២ រួមមាន ៖ ​សាលា​ឯកជន​៥២/៥២ នៃ​សាលា​/​កន្លែង​។ ចំណែក​សាលារៀន​នៅ​តំបន់​ហានិភ័យ​ខ្ពស់​ចំណុច​ខ្លះ​នៃ​ស្រុក​ទាំង​៧ និង​នៅ​ទូទាំង​ក្រុង​សិរីសោភ័ណ នៅ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​នោះទេ​។​

​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកយក​ព័​ត៌មាន​ឲ្យ​ដឹងថា​ ​ពេលដែល​បើក​សាលារៀន​ឡើងវិញ​នោះ មន្ទីរអប់រំ និង​រដ្ឋបាលខេត្ត ពិសេស​សាលារៀន​នីមួយៗ​ត្រូវអនុវត្ត​ផែនការ​នេះ​ឲ្យ​បានសម្រេច។ ​លោក​បានបញ្ជាក់​ឲ្យ​ដឹងថា​ ​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ​គ្រប់​កម្រិត​នេះ​បន្ទាប់ពី​ក្រសួង​អប់រំ​បានធ្វើ​ការវាយតម្លៃ​លើ​ដំណើរ​ការបង្រៀន និង​រៀន​តាម​បណ្តុះ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​ប្រមាណ​៣០​ភាគរយ ប្រកបដោយ​សុវត្ថិភាព និង​ប្រុងប្រយ័ត្ន​។​

ការបើក​ដំណើរការ​បង្រៀន​ឡើងវិញ​គ្រប់​សាលា​គ្រប់​កម្រិត​ដោយ​កំណត់​១​ថ្នាក់ មាន ១៥ ទៅ ២០​នាក់ និង​ផ្លាស់​វេន​គ្នា និង​បន្ត​អនុវត្ត​នូវ​គម្លាត​សុ​វត្តិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា​ចំពោះ​ភូមិសាស្ត្រ​ណា​មាន​ហានិភ័យ​ទាប​។ ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​មធ្យម និង​ខ្ពស់​ផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ហើយ​កម្រិត​ថ្នាក់​ផ្សេងទៀត​នៅ​មធ្យមសិក្សា និង​បឋមសិក្សា ឱ្យ​រៀន​នៅតាម​សាលារៀន​៕ ដោយ ៖ នាយកំសត់