
រដ្ឋបាលខេត្តក្រចេះចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ជូនដល់កុមារមានអាយុ ៥ឆ្នាំ នៅថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 1, 2021
ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ។
រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា កម្មវិធីចាក់វ៉ាក់សាំងនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តទៅ ពេលព្រឹកចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១១៖០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង១៦ ៖ ០០នាទី នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ឬអាណា ព្យាបាល ត្រូវនាំកូនមកទទួលវ៉ាក់សាំងការពារកូវីដ១៩ ដោយភ្ជាប់មកជាមួយនូវឯកសារ (ថតចម្លង) ពាក់ព័ន្ធរួមមាន ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច៕ ដោយ ៖ ស៊ាន ច័ន្ទដា