
លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើតកងទ័ពដែលគ្មានអ្នកណាអាចយកឈ្នះបាន
កូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាថានឹងបង្កើត“ កងទ័ពដែលគ្មានអ្នកណាអាចយកឈ្នះបាន” នៅចំពោះមុខអ្វីដែលខ្លួននិយាយថា ជាគោលនយោបាយអរិភាពពីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។
លោក គីម ជុងអ៊ុន បាននិយាយថា ការអភិវឌ្ឍន៍អាវុធគឺសម្រាប់ការពារខ្លួន ហើយមិនមែនដើម្បីធ្វើសង្គ្រាមនោះទេ។ លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះនៅឯពិព័រណ៍ការពារជាតិដ៏កម្រ ខណៈដែលមានកាំជ្រួចធំៗជាច្រើន។ ថ្មីៗនេះកូរ៉េខាងជើងបានសាកល្បងនូវអ្វីដែលខ្លួនអះអាងថាជាមីស៊ីលល្បឿនលឿននិងប្រឆាំងយន្តហោះថ្មី។ នៅពេលនេះកូរ៉េខាងត្បូងបានសាកល្បងអាវុធដែលបាញ់ចេញពីនាវាមុជទឹកផ្ទាល់ខ្លួនផងដែរ។
នៅក្នុងសុន្ទរកថារបស់លោកនៅឯពិព័រណ៍ការពារជាតិ ២០២១ ដែលបានរៀបចំឡើងនៅទីក្រុងព្យុងយ៉ាង បានបង្ហាញពីគ្រឿងសព្វាវុធយោធារួមទាំងរថក្រោះ។ ក្នុងនោះលោកគីម បាននិយាយអំពីការបង្កើតយោធានៅកូរ៉េខាងត្បូងហើយបាននិយាយថា កូរ៉េខាងជើងមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសជិតខាងទេ។
លោកបានមានប្រសាសន៍ថា“ យើងមិនចង់ធ្វើអំពីសង្គ្រាមជាមួយនរណាម្នាក់ទេ ប៉ុន្តែជាការការពារសង្គ្រាមខ្លួនឯងនិងបង្កើនការការពារសង្គ្រាមដើម្បីការពារអធិបតេយ្យភាពជាតិ” ។ ជាមួយគ្នានោះដែរលោកគីមក៏បានចោទប្រកាន់អាមេរិកថាបានបង្កភាពតានតឹងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ លោកបានបន្ថែមថាគ្មានអាកប្បកិរិយា ដើម្បីធ្វើឱ្យកូរ៉េខាងជើងជឿជាក់ថាអាមេរិកមិនមានអរិភាពទេ។
ជាមួយគ្នានោះដែរសហរដ្ឋអាមេរិកក្រោមដឹកនាំលោកប្រធានាធិបតី Joe Biden បាននិយាយម្តងហើយម្តងទៀតថាខ្លួនមានឆន្ទៈចង់និយាយជាមួយកូរ៉េខាងជើងប៉ុន្តែបានទាមទារឱ្យទីក្រុងព្យុងយ៉ាងបោះបង់អាវុធនុយក្លេអ៊ែរ មុនពេលទណ្ឌកម្មអាចត្រូវបានបន្ធូរបន្ថយ ខណៈមកទល់ពេលនេះកូរ៉េខាងជើងបានបដិសេធ៕