ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៣នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ប្រជែង, ស្រវឹង និងមិនគោរពសិទ្ធិ៕