
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលានេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦១០,៩៩៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩,៧៩៤នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២២៩,៨១៣នាក់ (ស្លាប់ ១៤២,៧៦៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៦៨៣,៣៧២នាក់ (ស្លាប់ ៣៩,៨៩៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៥៣,៥៧៩នាក់ (ស្លាប់ ២៧,៥២៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៧៣០,៣៦៤នាក់ (ស្លាប់ ១៧,៨៣៥នាក់), វៀតណាម ឆ្លងចំនួន ៨៤៦,២៣០នាក់ (ស្លាប់ ២០,៧៦៣ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨១,២៣០នាក់ (ស្លាប់ ១៨,១៨៨នាក់), សិង្ហបុរី ឆ្លងចំនួន ១៣២,២០៥នាក់ (ស្លាប់ ១៨៣នាក់), កម្ពុជា ឆ្លងចំនួន ១១៥,៣៣៥នាក់ (ស្លាប់ ២,៥៤៤នាក់), ទ្បាវ ឆ្លងចំនួន ២៩,៣៩៨នាក់ (ស្លាប់ ៣៣នាក់), ព្រុយណេ ឆ្លងចំនួន ៩,៤៧២នាក់ (ស្លាប់ ៦៤នាក់)៕