សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២,៤៧០ករណីបន្ថែមទៀត និងស្លាប់១៤នាក់ក្នុងរបាយការណ៍ថ្ងៃចន្ទ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន២,៤៧០ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួណ១៣នាក់ទៀតផងដែរ ក្នុងរបាយការណ៍ថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការធ្លាក់ចុះបន្តិចមកវិញ បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញដែលមានចំនួនឆ្លងថ្មីចំនួន ៣,១៦៣ករណី។

សូមជម្រាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ។ គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះ សរុបចំនួន២០០,៨៤៤ករណី និងស្លាប់សរុបកើនដល់៤២១នាក់ចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕