
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីអនុញ្ញាតឲ្យក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 2, 2021
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចុះធ្វើអធិការកិច្ច តាមសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ ម៉ារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងជាអនុប្រធាន លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ អនុប្រធាន និងសមាជិកជាច្រើនរូប បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី៕ ដោយ ៖ ផែង ផល្លិត