
ថៃបន្តរកឃើញអ្នកឆ្លងកូវីដចំនួន៧.៥៧៤ករណីបន្ថែមទៀត និងស្លាប់៧៨នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 2, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន៧.៥៧៤ករណី និងមានអ្នកស្លាប់ចំនួន៧៨នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃច័ន្ទម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៨.២៧៩ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៨៩៨.៩០០ នាក់ដែលក្នុងនោះ ១.៧៨២.៥៥៥ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៩.២៤៤ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៩.៣៣៨ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕