
អ៊ីរ៉ង់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលផ្តោតសំខាន់លើការការពារដែនអាកាស
ថ្ងៃចេញផ្សាយៈ ខែតុលា 13, 2021
តេអេរ៉ង់ ៖ កងកម្លាំងយោធាអ៊ីរ៉ង់ និងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធារួមគ្នាមួយ ដោយចង់ផ្តោតសំខាន់ទៅលើការការពារដែនអាកាស ដោយពួកគេនិយាយថានឹងគ្របដណ្តប់លើដែនអាកាសរបស់ប្រទេសពាក់កណ្តាល។
គួរបញ្ជាក់ថា សមយុទ្ធរយៈពេល២ថ្ងៃដែលបានចាប់ផ្តើមនៅតំបន់វាលខ្សាច់កណ្តាលប្រទេសអ៊ីរ៉ង់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារនេះ ដែលដឹកនាំដោយមេបញ្ជាការការពារដែនអាកាសអ៊ីរ៉ង់ លោក Khatam al-Anbia ។
លោក al-Anbia បាននិយាយថា សមយុទ្ធយោធានេះគឺផ្ដោតសំខាន់ទៅលើផ្នែកយានអវកាស និងការបាញ់មីសីលដែលគ្មានមនុស្សបើកឲ្យចំគោលដៅដែលបានកំណត់ ដើម្បីសាកល្បងការអនុវត្តប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដាផងដែរ៕