ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៣២,៩២២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,១៥០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៤,៧៦១នាក់ (ស្លាប់ ១៤៣,៤២៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៩០,៣៧៥នាក់ (ស្លាប់ ៤៣,២៧៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៧៦,២៦៨នាក់ (ស្លាប់ ២៨,៩៧៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩២០,១៨៩នាក់ (ស្លាប់ ១៩,២៦០នាក់), វៀតណាម ឆ្លងចំនួន ៩២៦,៧២០នាក់ (ស្លាប់ ២២,១៣១នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០០,៩៥០នាក់ (ស្លាប់ ១៨,៧១៤នាក់), សិង្ហបុរី ឆ្លងចំនួន ២០០,៨៤៤នាក់ (ស្លាប់ ៤២១នាក់), កម្ពុជា ឆ្លងចំនួន ១១៨,៦១៣នាក់ (ស្លាប់ ២,៧៩៤នាក់), ទ្បាវ ឆ្លងចំនួន ៤០,៩៥៦នាក់ (ស្លាប់ ៦៧នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,២៤៦នាក់ (ស្លាប់ ៨៩នាក់)៕