កាលវិភាគ​ប្រកួត​រប​ស់​ក្រុម​កម្ពុជា​ក្នុង​ពានរង្វាន់ AFF SUZUKI CUP 2020

ភ្នំពេញ ​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ចាប់ផ្ដើម​យុទ្ធនាការ​របស់ខ្លួន​ក្នុង​ការប្រកួត​ពានរង្វាន់ AFF SUZUKI CUP 2020 នា​ដើមខែ ធ្នូ ឆ្នាំ ២០២១ ពោលគឺ​នៅ​ខែក្រោយ​នេះ​ ដោយ ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល B ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ និង​វៀតណាម​។

កាលវិភាគ​ប្រកួត​រប​ស់​ក្រុម​កម្ពុ​ជាមាន​ដូចខាងក្រោម​ ៖
* កម្ពុជា ប៉ះ ម៉ាឡេស៊ី ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១
*​ ​កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២១
*​ ​កម្ពុជា ប៉ះ ឡាវ ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២១
*​ ​កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១

​គួរ​បញ្ជាក់ថា ការប្រកួត​ទាំងអស់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺ​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡាដ្ឋាន Bishan Stadium ប្រទេស​សិង្ហ​បុរី​៕