វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥,៦៣៧ករណីទៀត និងស្លាប់៧០នាក់

ហាណូយ ៖ នៅថ្ងៃអង្គារម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៥,៦៣៧ ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន៧០នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២៤ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន៦៨២ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៣២,៣៥៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨២៤,៨០៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,២០៥នាក់៕