
ស្នងការនគរបាលខេត្តមណ្ឌលគិរីទទួលអំណោយឧបត្ថម្ភពីអាជីវករផ្សារសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជំនួយឧបត្ថម្ភពីលោក អាំង វាសនា និងភរិយាលោកស្រី តូច សុវណ្ណរី (ហៅស្រី អូន) ដែលជាអាជីវករលក់ដូរដេប៉ូភេសជ្ជៈ នៅក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំណោយឧបត្ថម្ភដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរួមមាន ៖ ភេសជ្ជៈ Color Cool ២០០កេស, ទឹកសុទ្ធ១០០យួរ, ត្រីខកំប៉ុង៥០០កំប៉ុង, មីឆ្នាំងភ្លើង០២កេសធំ និងថវិកាចំនួន២៥០ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អាជីវករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ហើយរាល់ជំនួយទាំងអស់របស់សប្បុរសជននេះ ក្នុងនាមលោកស្នងការផ្ទាល់លោកនឹងយកទៅចែកជូនដល់កងកម្លាំងនគរបាលដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងនូវអំណរអរគុណដល់ម្ចាស់អាជីករលក់ដូរក្នុងផ្សារក្រុងសែនមនោរម្យ និងសូមគោរពជូនពរឲ្យលោក លោកស្រីជាអាជីវករមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានជ័យជំនះឈ្នះជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ៕ ដោយ ៖ ផែង ផល្លិត