Honda ជឿជាក់ថា ខេត្តសៀមរាបមានសក្តានុពលក្នុងការក្លាយជាក្រុងបាល់ទាត់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍

ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាល​ពៅ​ម្សិលមិញ​បាន​បង្ហោះ​សារ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ខេត្តសៀមរាប​ឲ្យ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ឲ្យ​បាន​ញឹកញាប់ ដោយ​លោក​បាន​លើកឡើងថា ​៖ “​តាមរយៈ​ការ​មក​ទស្សនា​របស់ខ្ញុំ​កាលពី​ខែ​មុន ខ្ញុំ​ជឿជាក់​យ៉ាងច្បាស់​ថា ខេត្តសៀមរាប​មាន​សក្តានុពល​ក្នុងការ​ក្លាយជា​ក្រុង​បាល់ទាត់​ដោយ​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍​។ ជាការ​ចូលរួមចំណែក ក្លិប​សូល​ទី​ឡូ​អង្គរនឹង​ផ្តល់ឱ្យ​អ្នកទស្សនា​ការប្រកួត​ក្នុងផ្ទះ​ទាំងអស់​នៃ​រដូវ​កាល​នេះ​ដោយ​ឥតគិតថ្លៃ​ចំនួន​កំណត់​ត្រឹម ១០០០ នាក់​ក្នុង​មួយ​ប្រកួត​”៕