កម្ពុជា​យក​ខេត្ត​ព្រះសីហនុ​ដើម្បី​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នា​ចុងឆ្នាំ​នេះ​

ភ្នំពេញ ៖ កម្ពុជា​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​សមុទ្រ​អាស៊ី ​នា​ចុងឆ្នាំ​២០២១ ​ក្នុង​ក្រុងព្រះសីហនុ​ដែល នឹង​ក្លាយជា​ពិធី​ធំ​លើកដំបូង​របស់​កម្ពុជា​ដែល​ទើបបាន​ចាប់ផ្តើម​ការបើក​ប្រទេស​ឡើងវិញ​នា​ដើមខែ​វិច្ឆិកា​នេះ បន្ទាប់ពី​ការ​រាលដាល​ដោយ​ជំងឺ​កូ​វីដ​-១៩​។​

មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១​និង​២​ធ្នូ ឆ្នាំ​២០២១ ក្រោម​ប្រធាន បទ Charting a New Decade of Hope-Healthy Oceans, People and Economy មាន​ន័​ថា បង្កើត​ទសវត្ស​ថ្មី​សម្រាប់​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១​នេះ បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​នៃ​សមុទ្ទ​ពិភពលោក​។​

មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ នៅ​កម្ពុជា​ក៏​នឹង​ប្រព្រឹត្តទៅ​ជាមួយ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧​នៃ​ភាព ជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នៅក្នុង​ខេត្ត​ព្រះសីហនុ​នោះ​ផងដែរ​។​
ប្រទេស​ដែល​នឹងចូលរួម​ក្នុង វេទិកា​នេះ​មាន​ជាង​១០ ប្រទេស​មកពី​ខាងក្រៅ​ដូចជា​ប្រទេស​ចិន​, ជប៉ុន​, សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​ជាច្រើន​ដទៃទៀត​។

មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​នា​ចុងឆ្នាំ​២០២១​នេះ ត្រូវបាន​គេ​ធ្វើ​ចេញពី​ខេត្ត​ព្រះសីហនុ ដែលមាន​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក និង​បច្ចុប្បន្នកំពុង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង របស់​កម្ពុជា ហើយ​ទីក្រុង​នឹង​ក្លាយជា​ទីក្រុង​អភិវឌ្ឍន៍​នៃ​ពហុ​ជាតិ​សាសន៍​៕