ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៨លាន ២៧ម៉ឺននាក់ ស្លាប់ជាង ៥លាននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៨, ២៧៧,៦៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០២៨,៤៩៩នាក់ និងជាសះស្បើយឡើងវិញ ២២៤,៩៦៥,៧៧២នាក់។

យោងតាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៦, ៩៩៩,០២៦នាក់ ស្លាប់ចំនួន ៧៦៨,៧៩៧នាក់ និងជាសះស្បើយចំនួន ៣៧,០០៩,៩៩០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៣០៦,១៧៧ នាក់ ស្លាប់ចំនួន ៤៥៩,២០៣នាក់ និងជាសះស្បើយ ៣៣,៦៨៩, ៤៩២នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៨២១,១២៤នាក់ ស្លាប់ ៦០៨,១១៨នាក់ និងជាសះស្បើយ ២១,០១៥,៨៧៦នាក់៕