
ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៩លាន ៤៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៨ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣៩, ៤៧៦,៨៦១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៨៨១,៥៣៤នាក់ និងជាសះស្បើយឡើងវិញ ២១៦,៨២៥,៨២៩នាក់។
តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៤៣១,១៦៧នាក់ ស្លាប់ចំនួន ៧៣៧,៥៨៤នាក់ និងជាសះស្បើយចំនួន ៣៤,៩៩៧,៩៦៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០០០,៥០០ នាក់ ស្លាប់ចំនួន ៤៥១,២២០នាក់ និងជាសះស្បើយ ៣៣,៣៣៥, ៣០១នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៥៩០,០៩៧នាក់ ស្លាប់ ៦០១,៤៤២នាក់ និងជាសះស្បើយ ២០,៧២០,៤៩៦នាក់៕