FIFA អនុញ្ញាត​ឲ្យ​ដាក់ឈ្មោះ​កីឡាករ​២៦​នាក់ World Cup នៅ​កាតា​

ពិភពលោក ៖ ស​ហ័​ន្ធ​បាល់ទាត់​ពិភពលោក FIFA បានប្រកាសថា​ប្រទេស​ដែល​ប្រកួតប្រជែង World Cup 2022 នៅ​ប្រ​ទស​កាតា​ចុងឆ្នាំ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ដាក់ឈ្មោះ​កីឡាករ​ចំនួន ២៦​នាក់​ ខណៈដែលកាលពីមុន ប្រទេស​ដែល​ប្រកួតប្រជែង​ក្នុងការ​ប្រកួត​អន្តរជាតិ​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ដាក់ឈ្មោះ​កីឡាករ​ត្រឹមតែ​២៣ នាក់​ប៉ុណ្ណោះ​ក្នុង​ក្រុម​របស់​ពួកគេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​ពេលវេលា​មិនសូវ​អំ​នាយ​ផល​នៃ​ការប្រកួត​នៅ​ឆ្នាំនេះ និង​ដោយ​ក្តីបារម្ភ​នៅតែមាន​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ នាំ ឲ្យ FIFA បានសម្រេច​ចិត្ត​បន្ថែមចំនួន​សមាជិក​ក្រុម​ត្រូវបាន​កើនឡើង​ចំនួន​៣​នាក់​បន្ថែមទៀត​។​

​ប្រទេស​ទាំង​៣២ ដែល​ប្រកួតប្រជែង​ក្នុងប្រទេស​កាតា តម្រូវឱ្យ​បញ្ជូន​ឈ្មោះ​កីឡាករ​ចុងក្រោយ​របស់​ពួកគេ​ដែលមាន​កីឡាករ​២៦​នាក់​មុន​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃទី ១៣ ខែវិច្ឆិកា ពោលគឺ​មុន​ការប្រកួត​ចាប់ផ្ដើម​៨​ថ្ងៃ​។​

​សូមជម្រាបថា ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នឹងធ្វើ​ឡើង​នៅ​ប្រទេស​កាតា ចាប់ពី​ថ្ងៃទី ២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៨ ខែធ្នូ ដែលមាន​ប្រទេស​ចំនួន​៣២​ចូលរួម​ប្រកួតប្រជែង​៕