
ឯកឧត្តម វ៉ា ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្ត
ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 3, 2021
ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃពុធ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារបន្ត ប្រចាំខែវិច្ឆិកា។
ក្នុងកិច្ចប្រជុំនេះដែរ ប្រព្រឹត្តទៅនៅសាលប្រជុំមេគង្គសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត លោក អភិបាលស្រុក ក្រុងទាំង៦ លោក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកស្នងការ ស្នងការរងខេត្ត លោកមេបញ្ជារការសងរងខេត្តអាវុធហត្ថខេត្ត និងលោក នាយករដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធក្នុងសាលាខេត្តជាច្រើនរូបផងដែរ ។