សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣,៦៣៥ករណីថែមទៀត និងស្លាប់១២នាក់ក្នុងរបាយការណ៍ថ្ងៃពុធ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីកាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,៦៣៥ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១២នាក់ទៀតផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់២០៧,៩៧៥ករណី និងអ្នកស្លាប់កើនដល់៤៤២នាក់ ចាប់តាំងពីមានរាតត្បាតជំងឺនេះមក។ ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕