ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,២៨៧,៦៨៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៩,៩៩០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៤៦,១៧៤នាក់ (ស្លាប់ ១៤៣,៤៨១នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៩៣,៨៩៨នាក់ (ស្លាប់ ៤៣,៥៨៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤៨៦,៦៣០នាក់ (ស្លាប់ ២៩,០៩១នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៩៣៥,៤៤២នាក់ (ស្លាប់ ១៩,៣៩៤នាក់), វៀតណាម ឆ្លងចំនួន ៩៣៩,៤៦៣នាក់ (ស្លាប់ ២២,២៨៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥០២,៩៧៩នាក់ (ស្លាប់ ១៨,៧៤៤នាក់), សិង្ហបុរី ឆ្លងចំនួន ២០៧,៩៧៥នាក់ (ស្លាប់ ៤៤២នាក់), កម្ពុជា ឆ្លងចំនួន ១១៨,៧៨៧នាក់ (ស្លាប់ ២,៨០៧នាក់), ទ្បាវ ឆ្លងចំនួន ៤២,៨៩១នាក់ (ស្លាប់ ៧៣នាក់) និងព្រុយណេ ឆ្លងចំនួន ១៣,៤៤៦នាក់ (ស្លាប់ ៨៩នាក់)៕